ជូនដំណឹងដល់អ្នកដទៃដែលលោកអ្នកប្រហែលជាបានប៉ះពាល់ឆ្លងវីរុសកូវីត COVID-19

ហេតុអ្វីវាមានសារៈសំខាន់?

ប្រសិនបើអ្នកធ្វើតេស្ដមានវិជ្ជមានវីរុសកូវីត COVID-19, វាមានសារៈសំខាន់ត្រូវជូនដំណឹងដោយអនាមិកដល់អ្នកដទៃដែលលោកអ្នកប្រហែលជាបានប៉ះពាល់ឆ្លងវីរុស។ តាមរយៈការធ្វើដូច្នេះ ពួកគេអាចកំណត់ចត្តាឡីស័ក និងធ្វើតេស្ត។ ការណ៍នេះអនុញ្ញាតឱ្យពួកគេការពារសហគមន៍របស់ពួកគេ និងជួយបញ្ឈប់ការរីករាលដាលកូវីត COVID-19។

ឆ្លើយសំណួរខាងក្រោមដើម្បីស្វែងរកការណែនាំផ្ទាល់ខ្លួនអំពីអ្វីដែលត្រូវធ្វើបន្ទាប់

តើលោកអ្នកបានទទួលសារជាអក្សរពីក្រសួងសុខាភិបាលរដ្ឋនៃរដ្ឋកាលីហ្វ័រញ៉ា (California Department of Public Health) ឬទេ?

ប្រសិនបើលោកអ្នកបានធ្វើតេស្តវិជ្ជមាន លោកអ្នកអាចទទួលបានសារជាអក្សរពីក្រសួងសុខាភិបាលរដ្ឋនៃរដ្ឋកាលីហ្វ័រញ៉ា (California Department of Public Health)។ ក្នុង​សារ​នោះ​មាន​តំណ​ភ្ជាប់មួយ​ដែល​លោកអ្នក​អាច​ចុច ដើម្បី​ជូន​ដំណឹង​អ្នក​ដទៃ។ ចុចលើតំណភ្ជាប់នេះ ហើយធ្វើតាមការណែនាំ ដើម្បីបញ្ចប់ការជូនដំណឹងដល់អ្នកដទៃដែលលោកអ្នកប្រហែលជាបានប៉ះពាល់ឆ្លងវីរុស។

គោលការណ៍ឯកជនភាពរបស់យើងត្រូវបានធ្វើបច្ចុប្បន្នភាព។ ស្វែងយល់បន្ថែមអំពីរបៀបដែលរដ្ឋកាលីហ្វ័រញ៉ាការពារឯកជនភាពរបស់អ្នក។

ដំណើរការដោយ


UC San Diego Health
CDPH - California Department of Public Health
California All
California Department of Technology