គោលការណ៍​ភាព​ឯកជន

នធ្វើបច្ចុប្បន្នភាពនៅថ្ងៃទី 22 ខែកក្កដា ឆ្នាំ 2021

គោលការណ៍ឯកជនភាពនេះពិពណ៌នាអំពីវិធីដែលក្រសួងសុខាភិបាលរដ្ឋកាលីហ្វ័រញ៉ា (California Department of Public Health) (CDPH) ការពារឯកជនភាពរបស់ប្រជាជនដោយប្រើប្រាស់ប្រព័ន្ធជូនដំណឹងអំពីការប៉ះពាល់ថ្មី - កម្មវិធី CA Notify។ គោលការណ៍នេះពន្យល់ពីរបៀបទិន្នន័យដែលបានប្រមូលតាមរយៈកម្មវិធី CA Notify ដែលបានរក្សាទុក និងដំណើរការ ហើយមានជម្រើសសម្រាប់អ្នកប្រើប្រាស់ទាក់ទងនឹងការប្រើប្រាស់។ 

នៅលើឧបករណ៍ iOS (កំណែ12.5 និង13.7 ឬចុងក្រោយ) ប្រព័ន្ធជូនដំណឹងអំពីការប៉ះពាល់ត្រូវបានធ្វើឱ្យសកម្មនៅក្នុងការកំណត់ ហើយមិនចាំបាច់ដំឡើងកម្មវិធីទេ។ នៅលើឧបករណ៍ Android មានកម្មវិធីនេះសម្រាប់់ទាញយក។ នៅលើប្រភេទឧបករណ៍ទាំងពីរនេះ គោលការណ៍ឯកជនភាព និងជម្រើសមានដូចគ្នា។

អំពីកម្មវិធី CA Notify

កម្មវិធី CA Notify អនុញ្ញាតឱ្យអ្នកប្រើប្រាស់ផ្ញើ និងទទួលការជូនដំណឹងនានាអំពីការប៉ះពាល់ដែលមានហានិភ័យខ្ពស់សម្រាប់ជំងឺ COVID-19 តាមរបៀបរក្សាឯកជនភាព។ ការជូនដំណឹងនេះនឹងមានការណែនាំអំពីជំហានបន្ទាប់នានាដែលត្រូវធ្វើ។ 

ការជូនដំណឹងអំពីការប៉ះពាល់នេះមានគោលបំណងបំពេញបន្ថែមកិច្ចប្រឹងប្រែងតាមដានទំនាក់ទំនងសាមញ្ញដែលធ្វើឡើងដោយអាជ្ញាធរសុខាភិបាលក្នុងមូលដ្ឋានដែលពាក់ព័ន្ធនឹងការទាក់ទងជាមួយបុគ្គលិកធ្វើករណី។ 

​វា​ដំណើរការ​យ៉ាង​ដូចម្តេច

កម្មវិធី CA Notify មិនប្រមូល ឬផ្លាស់ប្តូរព័ត៌មានផ្ទាល់ខ្លួនណាមួយដូចបានកំណត់នៅក្នុងច្បាប់អនុវត្តន៍ព័ត៌មានរដ្ឋ California (California Information Practices Act) របស់អ្នកប្រើប្រាស់ដើម្បីទទួលបានការជូនដំណឹងនានា។

ឧបករណ៍ចល័តរបស់អ្នកប្រើប្រាស់ចែករំលែកគ្រាប់ចុចអនាមិក (ខ្សែលេខដែលបានបង្កើតដោយចៃដន្យ) តាមរយៈ Bluetooth។ ទិន្នន័យដែលបានប្រមូលដោយកម្មវិធីនេះគឺគ្រាប់ចុចអនាមិក កម្លាំងសញ្ញា Bluetooth (ភាពជិតគ្នា) កាលបរិច្ឆេទ និងរយៈពេលនៃការប៉ះពាល់។ ទិន្នន័យទាំងនេះមិនត្រូវបានភ្ជាប់ទៅនឹងអត្តសញ្ញាណ ឬទីតាំងរបស់អ្នកប្រើប្រាស់ឡើយ។ គ្រាប់ចុចរបស់អ្នកប្រើប្រាស់នីមួយៗផ្លាស់ប្តូរជាញឹកញាប់ដើម្បីការពារបន្ថែមនូវអត្តសញ្ញាណរបស់ពួកគេ។ ទិន្នន័យទាំងនេះត្រូវបានរក្សាទុកតែនៅលើឧបករណ៍ផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់ប៉ុណ្ណោះ ហើយមិនត្រូវបានចែករំលែកទេ លុះត្រាតែអ្នកប្រើប្រាស់មានរោគវិនិច្ឆ័យវិជ្ជមាន COVID-19 និងជ្រើសរើសដើម្បីចែករំលែកព័ត៌មាននេះនៅក្នុងប្រព័ន្ធនេះ។ ទិន្នន័យនេះត្រូវបានរក្សាទុកក្នុងរយៈពេល 14 ថ្ងៃ ហើយបន្ទាប់មកត្រូវបានលុបដោយស្វ័យប្រវត្តិ។ នៅពេលលុប ទិន្នន័យនេះមិនអាចស្តារឡើងវិញបានទេ។

អ្នកប្រើប្រាស់ដែលធ្វើតេស្ដវិជ្ជមាន COVID-19 អាចជ្រើសរើសដើម្បីជូនដំណឹងដល់អ្នកប្រើប្រាស់កម្មវិធី CA Notify ផ្សេងទៀតដែលនៅជិតអ្នកប្រើប្រាស់។ ដើម្បីបង្កើតការជូនដំណឹងបែបនេះ អ្នកប្រើប្រាស់វិជ្ជមាន COVID-19 ត្រូវបញ្ចូលលេខកូដផ្ទៀងផ្ទាត់ដែលមានសុពលភាព ដែលបានផ្ដល់ដោយ CDPH មជ្ឈមណ្ឌលផ្ដល់ព័ត៌មានកម្មវិធី CA Notify អាជ្ញាធរសុខាភិបាលក្នុងមូលដ្ឋាន ឬអ្នកផ្ដល់ផ្សេងទៀតដែលបានអនុញ្ញាតដោយ CDPH។ 

ច្រើនដងក្នុងមួយថ្ងៃ កម្មវិធីនេះទាញយកបញ្ជីគ្រាប់ចុចអនាមិកទាំងអស់ដែលជាប់ទាក់ទងនឹងករណីវិជ្ជមាន COVID-19 ដែលបានជ្រើសរើសដើម្បីចែករំលែកគ្រាប់ចុចរបស់់ពួកគេ។ ឧបករណ៍របស់អ្នកប្រើប្រាស់ត្រួតពិនិត្យគ្រាប់ចុចទាំងនេះះនឹងបញ្ជីគ្រាប់ចុចដែលបានជួបប្រទះក្នុងរយៈពេល 14 ថ្ងៃកន្លងមក។ ប្រសិនបើមានការផ្គូផ្គង កាលបរិច្ឆេទ ពេលវេលា និងទីតាំងជិតគ្នានឹងគំរូហានិភ័យរបស់អាជ្ញាធរសុខាភិបាលសាធារណៈ ដើម្បីបង្ហាញពីការប៉ះពាល់ដែលអាចកើតមានចំពោះវីរុសនេះ អ្នកប្រើប្រាស់នឹងទទួលបានការជូនដំណឹងអំពីការប៉ះពាល់។

ការជូនដំណឹងនេះនឹងជូនដំណឹងដល់អ្នកប្រើប្រាស់អំពីកាលបរិច្ឆេទនៃការប៉ះពាល់ និងការណែនាំនានាអំពីអ្វីដែលត្រូវធ្វើបន្ទាប់។

ដៃគូរបស់យើង សមាគមមន្ទីរពិសោធន៍សុខភាពសាធារណៈ (APHL) ប្រមូលទិន្នន័យជាក់លាក់ដើម្បីត្រួតពិនិត្យស្ថេរភាពនៃម៉ាស៊ីនមេរបស់ខ្លួន។ ការធ្វើដូចនេះរួមមានអាសយដ្ឋាន IP របស់ឧបករណ៍ដែលត្រូវបានរក្សាទុករយៈពេល 14 ថ្ងៃ ឬក្នុងករណីមានឧបទ្ទវហេតុធ្ងន់ធ្ងររហូតដល់ 30 ថ្ងៃនិងការចូលប្រើត្រូវបានកំណត់យ៉ាងតឹងរ៉ឹង និងត្រូវបានប្រើសម្រាប់ការធ្វើរោគវិនិច្ឆ័យកំហុសប្រព័ន្ធ។

បង្ហាញសារជាអក្សរ៖ ព័ត៌មានបន្ថែមពី APHL ទាក់ទងនឹងម៉ាស៊ីនមេគ្រាប់ចុច (National Key Server) និងម៉ាស៊ីនមេផ្ទៀតផ្ទាត់ពហុមុខងារ (Multi-Tenant Verification Server) តំណខ្ពស់:

គូរបស់យើង សាកលវិទ្យាល័យកាលីហ្វ័រញ៉ាសាន់ឌីហ្គូ (University of California San Diego) ឬ (UCSD) រក្សាគេហទំព័រនៃការជូនដំណឹងអំពីការប៉ះពាល់ដែលជាតំណភ្ជាប់ដែលត្រូវបានផ្តល់ជូន ក្រែងលោអ្នកប្រើប្រាស់ទទួលបានការជូនដំណឹងអំពីការប៉ះពាល់។ ម៉ាស៊ីនវិប UCSD ប្រមូលអាសយដ្ឋាន IP របស់ឧបករណ៍ ហើយការចូលប្រើត្រូវបានកំណត់យ៉ាងតឹងរ៉ឹង និងត្រូវបានប្រើសម្រាប់ការធ្វើរោគវិនិច្ឆ័យកំហុសប្រព័ន្ធ។ អាសយដ្ឋានត្រូវបានរក្សាទុកស្របតាមស្តង់ដារដែលបានកំណត់ដោយវិទ្យាស្ថានជាតិស្តង់ដារ និងបច្ចេកវិទ្យា (National Institute of Standards and Technology)។

លើសពីនេះ UCSD ប្រើ Google Analytics ដើម្បីតាមដានស្ថិតិគេហទំព័រ។ គេហទំព័រនៃការជូនដំណឹងអំពីការប៉ះពាល់របស់កម្មវិធី CA Notify មានការបិទអនាមិកចំពោះ IP ដែលមានន័យសម្រាប់គោលបំណងវិភាគស្ថិតិអាសយដ្ឋាន IP របស់ឧបករណ៍គឺត្រូវបានប្រមូលនៅក្នុងកន្លែងផ្ទុកបណ្តោះអាសន្ន។ បន្ទាប់មក វាត្រូវបានអនាមិកដោយយកលេខចុងក្រោយនៃអាសយដ្ឋាន IP ចេញ។ អាសយដ្ឋាន IP អនាមិកត្រូវបានរក្សាទុកទៅកន្លែងផ្ទុកអចិន្រ្តៃយ៍ហើយអាសយដ្ឋានដែលមិនអនាមិកត្រូវបានលុបភ្លាមៗនៅពេលបញ្ចប់អនាមិក។ ដូច្នេះ មិនមានព័ត៌មានកំណត់អត្តសញ្ញាណផ្ទាល់ខ្លួនដែលបញ្ជាក់អត្តសញ្ញាណអ្នកដោយផ្ទាល់ ឬឧបករណ៍របស់អ្នកត្រូវបានរក្សាទុកនៅ Google តាមរយៈការប្រើប្រាស់ Google Analytics។

បង្ហាញសារជាអក្សរ៖ ស្វែងយល់បន្ថែមអំពីឯកជនភាព និងសុវត្ថិភាពទិន្នន័យរបស់ Google Analytics។ តំណខ្ពស់:

រយល់ព្រម និងជម្រើសរបស់អ្នកប្រើប្រាស់

ការប្រើប្រាស់ប្រព័ន្ធ

កម្មវិធី CA Notify មានសក្តានុពលដើម្បីជួយបញ្ឈប់ការរីករាលដាលនៃការឆ្លង ហើយការប្រើប្រាស់កម្មវិធីនេះត្រូវបានលើកទឹកចិត្តយ៉ាងខ្លាំង ប៉ុន្តែវាជាការស្ម័គ្រចិត្តទាំងស្រុង។

អ្នកប្រើប្រាស់អាចបិទ ឬបើកប្រព័ន្ធនៅពេលណាមួយ ឬយកកម្មវិធីនេះចេញនៅលើឧបករណ៍ Android។ ប្រព័ន្ធនេះមិនប្រមូល តាមដាន ឬរក្សាទុកទីតាំងរបស់អ្នកប្រើប្រាស់ ព័ត៌មាន GPS ឬព័ត៌មានផ្ទាល់ខ្លួនឡើយ។

ការបិទដំណើរការជូនដំណឹងអំពីការប៉ះពាល់

អ្នកប្រើប្រាស់អាចបិទដំណើរការកម្មវិធី CA Notify នៅពេលណាមួយដោយយកកម្មវិធីនេះចេញ (Android) បិទលក្ខណៈពិសេស (iOS) បិទឧបករណ៍ចល័ត ឬបិទមុខងារ Bluetooth។ ប្រសិនបើអ្នកប្រើប្រាស់ដកចេញ ឬធ្វើឱ្យអសកម្មគ្រាប់ចុចទាំងអស់របស់កម្មវិធី CA Notify ដែលផ្ទុកនៅលើឧបករណ៍បច្ចុប្បន្ននឹងត្រូវលុបចោលភ្លាមៗ។

ការបង្កើតការជូនដំណឹងអំពីការប៉ះពាល់សម្រាប់់អ្នកប្រើប្រាស់ផ្សេងទៀត

ការផ្តល់ការជូនដំណឹងដល់អ្នកប្រើប្រាស់ផ្សេងទៀតក៏ជាការស្ម័គ្រចិត្តទាំងស្រុងផងដែរ។ ប្រសិនបើអ្នកប្រើប្រាស់តេស្ដឃើញមានវិជ្ជមាន COVID-19 ហើយជ្រើសរើសជូនដំណឹងដល់អ្នកផ្សេងទៀត អ្នកប្រើប្រាស់ត្រូវបញ្ចូលលេខកូដផ្ទៀងផ្ទាត់តេស្តវិជ្ជមានដើម្បីបញ្ចេញគ្រាប់ចុចអនាមិកដែលផ្ទុកនៅលើឧបករណ៍ចល័តនេះ។ អ្នកប្រើប្រាស់ក៏នឹងត្រូវបានស្នើសុំឱ្យបញ្ចូលកាលបរិច្ឆេទនៃការចាប់ផ្ដើមចេញរោគសញ្ញា ប្រសិនបើមាន។ ប្រសិនបើមានកាលបរិច្ឆេទចាប់ផ្តើមចេញរោគសញ្ញាត្រូវបានប្រើនៅក្នុងគំរូហានិភ័យដើម្បីបង្រួមនូវអ្វីដែលអ្នកប្រើប្រាស់ផ្សេងទៀតគួរទទួលបានការជូនដំណឹងអំពីការប៉ះពាល់។ ជាចុងក្រោយ អ្នកប្រើប្រាស់ត្រូវបានជំរុញឱ្យយល់ព្រមដើម្បីជូនដំណឹងដល់អ្នកដទៃ។ នៅពេលគ្រាប់ចុចអនាមិកត្រូវបានបញ្ចេញ នោះការជូនដំណឹងដែលអាចត្រូវបានបង្កើតឡើងមិនបានបង្ហាញពីអត្តសញ្ញាណរបស់អ្នកប្រើប្រាស់វិជ្ជមាន COVID-19 ទីតាំង លេខទូរស័ព្ទ ឬព័ត៌មានផ្ទាល់ខ្លួនផ្សេងទៀតទេ។

ការជូនដំណឹងអំពីការប៉ះពាល់រួមមានកាលបរិច្ឆេទនៃការប៉ះពាល់ ប៉ុន្តែអត្តសញ្ញាណរបស់អ្នកប្រើប្រាស់វិជ្ជមាន COVID-19 មិនត្រូវបានចែករំលែកឡើយ។ ការចែករំលែកកាលបរិច្ឆេទនៃការប៉ះពាល់គឺមានសារៈសំខាន់ដើម្បីធានាឱ្យមានការប្រុងប្រយ័ត្នត្រឹមត្រូវ (ដូចជាការធ្វើចត្ដាឡីស័កខ្លួន) ក្នុងរយៈពេលសមស្របមួយដោយផ្អែកលើកាលបរិច្ឆេទនៃការប៉ះពាល់។ វាអាចទៅរួចដែលថាអ្នកដែលទទួលបានការជូនដំណឹងអំពីការប៉ះពាល់អាចទាយពីអត្តសញ្ញាណរបស់បុគ្គលដែលវិជ្ជមាន COVID-19 ប្រសិនបើពួកគេមានចំនួនទំនាក់ទំនងមានកំណត់នៅថ្ងៃដែលបានផ្តល់ការជូនដំណឹង។

លេខកូដផ្ទៀងផ្ទាត់តម្រូវឱ្យចែករំលែកលទ្ធផលតេស្តវិជ្ជមាននៅក្នុងប្រព័ន្ធនេះ។ ការធ្វើដូចនេះធានាថាមានតែលទ្ធផលតេស្តវិជ្ជមានដែលបានផ្ទៀងផ្ទាត់ប៉ុណ្ណោះដែលត្រូវបានប្រើប្រាស់ដើម្បីបង្កើតការជូនដំណឹងអំពីការប៉ះពាល់នានា។ កូដផ្ទៀងផ្ទាត់អាចត្រូវបានបង្កើតដោយ CDPH មជ្ឈមណ្ឌលផ្ដល់ព័ត៌មានកម្មវិធី CA Notify អាជ្ញាធរសុខាភិបាលក្នុងមូលដ្ឋាន ឬអ្នកផ្ដល់ផ្សេងទៀតដែលបានអនុញ្ញាតដោយ CDPH ដើម្បីចេញកូដនានា។

ការចែករំលែកព័ត៌មាន

ប្រភេទខាងក្រោមនៃទិន្នន័យដែលមិនកំណត់អត្តសញ្ញាណអាចត្រូវបានដំណើរការ និងប្រមូលដោយកម្មវិធី CA Notify៖

  • ការដំឡើង និងការលុបកម្មវិធីនេះ (សម្រាប់តែ Android ប៉ុណ្ណោះ)
  • ការបើក និងការបិទដំណើរការជូនដំណឹងអំពីការប៉ះពាល់នានា
  • ការទទួលការជូនដំណឹងអំពីការប៉ះពាល់
  • ការបញ្ចូលកូដផ្ទៀតផ្ទាត់ដើម្បីផ្ញើគ្រាប់ចុចអនាមិក
  • គ្រាប់ចុចអនាមិកដែលបានចែករំលែកដោយស្ម័គ្រចិត្ដ

ទិន្នន័យនេះអាចត្រូវបានប្រើដើម្បីត្រួតពិនិត្យការប្រើប្រាស់ប្រព័ន្ធក៏ដូចជាការវាយតម្លៃលទ្ធផល និងគោលបំណងស្រាវជ្រាវតាមស្ថិតិ ឬបែបវិទ្យាសាស្ត្រ។ ទិន្នន័យនេះក៏អាចត្រូវបានចែករំលែកជាមួយអាជ្ញាធរសុខាភិបាលក្នុងមូលដ្ឋាន និងសាកលវិទ្យាល័យកាលីហ្វ័រញ៉ា (University of California)។ ព័ត៌មាននេះនឹងមិនបញ្ចូលព័ត៌មានផ្ទាល់ខ្លួន ឬទីតាំងណាមួយ ហើយក៏មិនត្រូវបានប្រើដើម្បីកំណត់អត្តសញ្ញាណអ្នកប្រើប្រាស់ប្រព័ន្ធណាមួយឡើយ។

លក្ខខណ្ឌតម្រូវនៃអាយុ

កម្មវិធី CA Notify មិនត្រូវបានប្រើសម្រាប់កុមារដែលមានអាយុក្រោម 13 ឆ្នាំឡើយ។ អ្នកប្រើប្រាស់ដែលមានអាយុចន្លោះពី 13 ទៅ 17 ឆ្នាំអាច​ប្រើ​ប្រាស់​ប្រព័ន្ធនេះបាន លុះត្រាមាតាបិតា ឬអាណាព្យាបាលស្រប​ច្បាប់បានពិនិត្យ និងផ្តល់ការយល់ព្រម។ 

ការផ្លាស់ប្តូរទៅគោលនយោបាយឯកជនភាពរបស់យើង

CDPH អាចធ្វើបច្ចុប្បន្នភាពគោលការណ៍ឯកជនភាពនេះគ្រប់ពេល។ អ្នកប្រើប្រាស់នឹងត្រូវបានជូនដំណឹងអំពីការផ្លាស់ប្តូរសម្ភារៈណាមួយចំពោះគោលការណ៍ឯកជនភាពនេះតាមរយៈកម្មវិធី។ ការជូនដំណឹងនេះនឹងបង្ហាញនៅពេលការផ្លាស់ប្តូរបែបនេះនឹងមានប្រសិទ្ធភាព។

អ្នកប្រើប្រាស់ដែលជំទាស់នឹងគោលការណ៍ឯកជនភាពថ្មីអាចបញ្ឈប់ការចូលរួមក្នុងកម្មវិធី CA Notify ដោយលុប ឬដកកម្មវិធីនេះចេញ (Android) ឬបិទលក្ខណៈពិសេស (iOS)។

ទំនាក់ទំនងមកយើង

ប្រសិនបើអ្នកមានមតិត្រលប់ ឬសំណួរណាមួយ យោបល់ ឬកង្វល់នានាទាក់ទងនឹងគោលការណ៍ឯកជនភាពនេះ ឬការអនុវត្តឯកជនភាព សូមទាក់ទងមកយើងខ្ញុំតាម cdph.ca.govឬសរសេរមកកាន់យើងតាមរយៈអាសយដ្ឋានដូចខាងក្រោមនេះ៖​

California Department of Public Health (ក្រសួងសុខាភិបាលរដ្ឋ)
PO Box 997377, MS 0500
Sacramento, CA 95899-7377

លក្ខខណ្ឌនៃការប្រើប្រាស់របស់ CDPH
https://www.cdph.ca.gov/Pages/Conditions-of-Use.aspx

គោលនយោបាយឯកជនភាពរបស់ CDPH
https://www.cdph.ca.gov/Pages/privacy-policy.aspx

ដំណើរការដោយ


UC San Diego Health
CDPH - California Department of Public Health
California All
California Department of Technology

ត្រូវការជំនួយបច្ចេកទេស?
ហៅទូរស័ព្ទមកកាន់ផ្នែកជំនួយអតិថិជន (Help Desk)
M-F - 8AM-5PM PST

1 (888) 421-9457